|
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា
ហៅកាត់ថា
(គណៈកម្មា-
ធិការប្រព្រឹត្តិកម្ម)
និង ហៅជាភាសាអង់គ្លេសថា
Cambodian Human Rights Action Committee (CHRAC
or Action Committee)
បានកើតឡើងចាប់ពីថ្ងៃទី០២ ខែសីហា
ឆ្នាំ១៩៩៤ ដោយអង្គការ-សមាគមមិនមែន រដ្ឋាភិបាលក្នុងស្រុក។
ស្ថាបនិកមួយក្រុមដែលមានគោលបំណងរួមគ្នា ក្នុងការលើកស្ទួយវិស័យសិទ្ធិមនុស្ស
លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការបង្កើតគណៈកម្មាធិការប្រព្រឹត្តិកម្ម នេះឡើង គឺ មានរយៈពេល១ឆ្នាំ
បន្ទាប់ពីរាជរដ្ឋាភិបាលចំរុះកម្ពុជាមួយត្រូវបានបង្កើតឡើងតាមរយៈការផ្តល់ សេចក្តីទុកចិត្តដោយសភាធម្មនុញ្ញ
ដែលបានកើតចេញពីការបោះឆ្នោតជាសកលជាលើកដំបូងក្រោយពី មានសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ
ក្រោមការជួយរៀបចំរបស់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជាហៅកាត់ថា
អ៊ុនតាក់ ។
ចាប់ពីពេលកកើតមក
មានសមាជិកថ្មីៗ សុំចូលជាសមាជិកភាព នៅក្នុងគណៈកម្មាធិការប្រព្រឹត្តិកម្មជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ
គណៈកម្មាធិការប្រព្រឹត្តិកម្ម
គឺជាសម្ព័ន្ធ នៃ អង្គការ-សមាគម មិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន២១ ដែលកំពុងបំពេញការងារ នៅព្រះរាជាណាចក្រ- កម្ពុជា ដែលសុទ្ធតែជាអង្គការ-សមាគមឯករាជ្យ អព្យាក្រឹត មិនបំរើគណបក្ស នយោបាយណាមួយ និងធ្វើ សកម្មភាពមិនស្វែងរកកំរ៉ៃ។ |